រាជធានីភ្នំពេញ ៖ ទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ស្តីពីស្ថានភាពព្រំដែនកាន់តែអាក្រក់រវាងប្រទេសកម្ពុជា និងថៃ ។ ១. រដ្ឋាភិបាលជប៉ុនសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃដែលកំពុងតែកើនឡើងម្តងទៀត ដោយសារវិធានការយោធាជាបន្តបន្ទាប់ ទោះបីជាសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែនត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរកាលពីថ្ងៃទី ២៦ ខែតុលា ក៏ដោយ ។
៣. ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ៕


