នារសៀលថ្ងៃសុក្រ ១៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រួមទាំងមន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌដូនពេញ បានបន្តនាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រេីប្រាស់នានា ដែលជាអំណោយសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ ប្រគល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ។

