រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ព្រមទាំងដកហូតរថយន្តមួយគ្រឿង មានបំពាក់ឧបករណ៍ផ្តាច់សេវាផ្ញើសារ SMS ដើម្បីប្រព្រឹត្តិបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ។ តាមនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញ ដែលដឹកនាំដោយលោកឧត្តមសេនីយទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ បានចុះចាប់រថយន្តមួយគ្រឿង ម៉ាកព្រូស ពាក់ផ្លាកលេខបាត់ដំបង 2B-4571 នៅតាមដងផ្លូវ ។ រថយន្តនោះមានបំពាក់ឧបករណ៍ផ្តាច់សេវាផ្ញើសារ SMS ដែលសង្ស័យថា ប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕
![]()
![]()
![]()
a

a